វគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងប្រឡងជើងសាគយជំនាន់ទី១១
១. អំពីវិជ្ជាជីវៈជើងសាគយ
ជើងសាគយ គឺជាបុគ្គលដែលបានទទួលការអនុញ្ញាតតាមផ្លូវច្បាប់ ដើម្បីធ្វើអាជីវកម្មបំពេញបែបបទបញ្ចេញទំនិញពីគយដោយផ្ទាល់ជាមួយរដ្ឋបាលគយ ក្នុងនាមបុគ្គលផ្សេងទៀត។ ជើងសាគយត្រូវមានអាជ្ញាប័ណ្ណដែលឆ្លងកាត់វគ្គបណ្តុះបណ្តាលត្រឹមត្រូវដើម្បីបំពេញវិជ្ជាជីវៈរបស់ខ្លួនក្នុងការសម្របសម្រួលដល់ការនាំចូលនិងនាំចេញទំនិញឆ្លងកាត់ព្រំដែនអន្តរជាតិ ដោយធានាថារាល់ប្រតិបត្តិការទាំងអស់បំពេញតាមតម្រូវការនិងស្របតាមបទប្បញ្ញត្តិជាធរមាន។
តួនាទីសំខាន់ៗ៖- រៀបចំនិងដាក់ស្នើឯកសារដែលចាំបាច់ទៅកាន់រដ្ឋបាលគយ
- កំណត់ចំណាត់ថ្នាក់ទំនិញនិងគណនាពន្ធនិងអាករបានត្រឹមត្រូវ
- ផ្តល់យោបល់ជូនអតិថិជនអំពីតម្រូវការនានាដើម្បីបំពេញបែបបទគយ
- សម្របសម្រួលការត្រួតពិនិត្យនិងការពិនិត្យរបស់គយ
ជួយដល់ការទូទាត់ពន្ធ អាករនិងកម្រៃផ្សេងៗ ពាក់ព័ន្ធនឹងគយ។
សារៈសំខាន់ក្នុងពាណិជ្ជកម្មអន្តរជាតិ៖
ជើងសាគយមានតួនាទីសំខាន់ក្នុងពាណិជ្ជកម្មអន្តរជាតិក្នុងកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដែលស្មុគស្មាញ។
ការប្រើប្រាស់ជំនាញរបស់ពួកគេបានត្រឹមត្រូវអាចបណ្តាលចំណេញថវិកា
កាត់បន្ថយការចំណាយពេលវេលា អនុឡោមភាពតាមបទប្បញ្ញត្តិត្រឹមត្រូវ
និងការគ្រប់គ្រងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធភាព។
២. ទិដ្ឋភាពទូទៅនៃវគ្គបណ្តុះបណ្ដាល
គោលបំណងនៃវគ្គបណ្តុះបណ្ដាល៖- ផ្តល់ជូនសិក្ខាកាមនូវចំណេះដឹងក្នុងជម្រៅអំពីបទបញ្ញត្តិគយ ឯកសារនិងនីតិវិធី។
- បង្កើនជំនាញប្រតិបត្តិសម្រាប់ចាត់ថ្នាក់ទំនិញ គណនាពន្ធ និងរៀបចំការបញ្ចូលឯកសារត្រឹមត្រូវ។
- រៀបចំបុគ្គលសម្រាប់ប្រឡងអាជ្ញាប័ណ្ណនៃភ្នាក់ងារនាំចូលនាំចេញ និងការអនុវត្តន៍ជាក់ស្តែង។
- បុគ្គលដែលចង់ក្លាយជាជើងសាគយដែលមានអាជ្ញាប័ណ្ណស្របច្បាប់
- អ្នកជំនាញផ្នែកដឹកជញ្ជូននិងខ្សែសង្វាក់ផ្គត់ផ្គង់ដែលចង់បង្កើនចំណេះដឹងអំពីនីតិវិធីគយ
- ម្ចាស់អាជីវកម្មឬបុគ្គលិកដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការនាំចូល/នាំចេញដែលត្រូវការចំណេះដឹងលម្អិតអំពីបទបញ្ញត្តិគយ។
- បទបញ្ញត្តិគយនិងអនុឡោមភាពច្បាប់៖ ទិដ្ឋភាពទូទៅអំពីស្តង់ដាប្រតិបត្តិការគយអន្តរជាតិនិងបទបញ្ញត្តិជាតិ។
- ឯកសារនាំចូល/នាំចេញ៖ ការស្វែងយល់អំពីឯកសារដែលប្រើប្រាស់ក្នុងពាណិជ្ជកម្មឆ្លងកាត់ព្រំដែនសំខាន់ៗដូចជា អញ្ញាតប័ណ្ណ វិក្កយបត្រពាណិជ្ជកម្ម និងបញ្ជីវេចខ្ចប់ជាដើម។
- អាករនិងពន្ធ៖ ការស្វែងយល់អំពីការចាត់ថ្នាក់ទំនិញ និងការគណនាពន្ធនិងអាករជាដើម។
- វិធីសាស្ត្រកំណត់តម្លៃគិតពន្ធគយ៖ ការស្វែងយល់អំពីវិធីសាស្ត្រកំណត់តម្លៃគិតពន្ធគយ។
- នីតិវិធីបញ្ចេញទំនិញពីគយ៖ ការស្វែងយល់អំពីនីតិវិធីបញ្ចេញទំនិញពីគយលម្អិតចាប់ពីការស្នើសុំការអនុញ្ញាតនានា ការដាក់ប្រតិវេទន៍គយ និងការទទួលយកទំនិញពីគយដើម្បីដឹកជញ្ជូនទៅគោលដៅចុងក្រោយ
- នីតិវិធីពិសេសនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៖ ការស្វែងយល់អំពីនីតិវិធីពិសេសនានា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងព្រះរាជាណាចក្រកម្ពុជានិងប្រទេសដៃគូរពាណិជ្ជកម្ម
- ការគ្រប់គ្រងហានិភ័យនិងសវនកម្ម៖ ការស្វែងយល់អំពីការងារគ្រប់គ្រងហានិភ័យ ការធ្វើសវនកម្មក្រោយបញ្ចេញទំនិញពីគយ និងការទទួលខុសត្រូវរបស់ប្រតិបត្តិករពាក់ព័ន្ធ។
ប្រធានបទទាំងនេះមានគោលបំណងបង្កើនជំនាញរបស់សិក្ខាកាមក្នុងការធ្វើការនៅក្នុងនីតិវិធីគយបានយ៉ាងមានប្រសិទ្ធភាព។
លទ្ធផលវិញ្ញាបនបត្រ៖- សិក្ខាកាមដែលបញ្ចប់វគ្គបណ្តុះបណ្ដាលនឹងទទួលបានវិញ្ញាបនបត្របញ្ចប់វគ្គ ដែលអាចជាប្រយោជន៍នៅពេលដាក់ពាក្យសម្រាប់ប្រឡងអាជ្ញាប័ណ្ណជើងសាគយឬការងារដែលពាក់ព័ន្ធ។
៣. ការសិក្សានិងការប្រឡង
ការសិក្សា៖- ទម្រង់៖ ដោយផ្ទាល់
- ពេលវេលា៖
- រយៈពេល ៤ សប្តាហ៍
- សិក្សាមួយថ្ងៃពេញ ៥ថ្ងៃ/សប្តាហ៍
- ចាប់ផ្តើមពី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤
- ទីកន្លែង៖
- សាលាជាតិគយ
- ផែនទី GOOGLE
- ទម្រង់៖ ដោយផ្ទាល់
- ពេលវេលា៖
- កាលបរិច្ឆេទប្រឡង ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤
- ទីកន្លែង៖
- សាលាជាតិគយ
- ផែនទី GOOGLE
- ទម្រង់និងប្រធានបទសំខាន់ៗនៃប្រឡង៖
- ប្រឡងអាចរួមមានសំណួរជ្រើសរើសនិងករណីសិក្សាដែលផ្អែកលើច្បាប់គយ នីតិវិធី ចំណាត់ថ្នាក់ពន្ធ និងបទបញ្ញត្តិពាណិជ្ជកម្ម។
៤. ឱកាសអាជីពនិងការរីកចម្រើន
ឱកាសការងារ៖- ឱកាសធ្វើការនៅក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនប្រតិបត្តិការនាំចូលនាំចេញ និងក្រុមហ៊ុនពាណិជ្ជកម្មអន្តរជាតិ
- ឱកាសបន្ថែមសម្រាប់ក្លាយជាអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន។
តម្លៃសិក្សានិងប្រឡង
4.50/5 (8 មតិ)
339
បានដាក់ពាក្យ